មកដល់យុគសម័យនេះ មនុស្សភាគច្រើនបានដឹងហើយថា ការរៀបចំដំណើរជីវិតមិនបានត្រឹមត្រូវ ជាពិសេស«ការទទួលទានមិនត្រឹមត្រូវ» នាំមកនូវមេរោគ ឬជំងឺឲ្យទៅរាងកាយយ៉ាងច្រើន ដែលជំងឺមួយក្នុងចំណោមជំងឺកាចសាហាវ ដែលត្របាក់យកជីវិតមនុស្សចំនួនដ៏ច្រើននោះគឺ ជំងឺបេះដូង។
អាហារដែលសមស្របសម្រាប់បេះដូង៖
បាយ អង្ករ
- បាយ គួរតែជាអង្ករមិនឆ្លងកាត់ការខាត់ឲ្យ-ស ព្រោះនៅក្នុងបាយអង្ករសម្រូបសម្បូរទៅដោយជាតិសរសៃ និង មានសារធាតុអាហារច្រើន។
- ត្រី ជាប្រូតេអ៊ីនងាយរំលាយ និង មានអាស៊ីដអាមីណូចាំបាច់ចំពោះរាងកាយ និងមិនធ្វើឲ្យមានការឡើងរឹងនៅក្នុងសរសៃឈាមបេះដូង ទោះបីជាត្រីសមុទ្រ ឬ ត្រីទឹកសាបក៏ដោយ។
- បន្លែ ផ្ដល់ជាតិសរសៃ និងវីតាមីន ជាសារធាតុ ទប់ទល់នឹងអង់ទីអុកស៊ីដង់ ការពារការឡើងរឹងនៃសរសៃឈាមបេះដូង។ គួរជ្រើសរើសទទួលទានបន្លែឲ្យបានចម្រុះពណ៌ដូចជា ល្ពៅ ប៉េងប៉ោះ ត្រប់ពណ៌ស្វាយ ខាត់ណា ជាពិសេសមានបន្លែប្រភេទខ្លះអាចទទួលទានបានទាំងសម្បកប៉ុន្តែគួរ លាងទឹកឲ្យបានស្អាតជាមុនសិន។
- ផ្លែឈើ គួរតែជាផ្លែឈើមានរសជាតិមិនជូរពេកមិនផ្អែមពេក មិនបានឆ្លងកាត់កែច្នៃដូចជា ចេក ក្រូច ល្ហុង ប៉ុន្តែគួរប្រយ័ត្នប្រយែងចំពោះផ្លែឈើខ្លះមានកាឡូរីខ្ពស់ដូចជា ទុរេន និងអម្ពិលផ្អែម។
បន្លែផ្លែឈើដែលជួយដល់រាងកាយរបស់យើង
- គ្រឿងទេស គ្រឿងទេសភាគច្រើន គឺមានសារធាតុអង់ទីអុកស៊ីដង់ មានប្រយោជន៍នៅក្នុងនោះស្រាប់។ រៀបចំឬ ចម្អិនអាហារឲ្យសមស្របទៅនឹងបេះដូង ការរៀបចំ ឬការចម្អិនអាហារឲ្យមានសុវត្ថិភាពដល់សុខភាពរបស់យើង និងបានមើលថែបេះដូងរបស់យើងផង ហើយដូចមនុស្សភាគច្រើនបានដឹងនោះគឺគួរចៀសវាងអាហារចៀន និងសាច់សត្វដែលមានជាតិខ្លាញ់ច្រើន ប្ដូរទៅជាការអាំង ឆ្អើរ ចំហុយ ញាំ ជំនួសវិញ។ ប៉ុន្តែត្រូវប្រយ័ត្នចំពោះរសជាតិធ្វើឲ្យគ្រោះថ្នាក់ចំនួនពីរ រសជាតិ នោះគឺប្រៃពេកនិង ផ្អែមពេក ព្រោះវាអាចបំផ្លាញបេះដូងបានដូចគ្នា។
ក្រៅពីនេះ គួរចៀសវាងអាហារកែច្នៃជាពិសេសរបស់ផ្អាប់ត្រាំ ដូចជាផ្អកត្រីប្រៃ ក្ដាមប្រៃ ព្រោះអាចធ្វើឲ្យរាងកាយទទួលបរិមាណអំបិលលើសដោយមិនមានភាពចាំបាច់ ឡើយ។
តើទទួលទានយ៉ាងណា ដែលធ្វើឲ្យបេះដូងមិនមានបញ្ហា?
ចម្លើយគឺ «ទទួលទានល្មមៗ មិនប្រឈមនឹងជំងឺបេះដូង» មានន័យថាទទួលអាហារឲ្យល្មមទៅនឹងតម្រូវការរបស់រាងកាយ ដោយយកទម្ងន់ខ្លួនជាគោល គឺអាចពិចារណាតាមរយៈតម្លៃBMI នៅក្នុងរាងកាយ ឬ ប្រើវិធីមួយទៀត ដោយយកកម្ពស់មកដកនឹង ១០០ (សម្រាប់បុរស) ឬ ដកនឹង ១១០ (សម្រាប់ស្ត្រី)ក៏បាន។
ក្រៅពីនេះក៏ត្រូវប្រយ័ត្នអំពី«ការសន្សំជាតិខ្លាញ់នៅត្រង់ ក្បាលពោះ» ជារឿងសំខាន់ ព្រោះអ្នកដែលមានជាតិខ្លាញ់នៅត្រង់ក្បាលពោះច្រើនអាចមានភាពប្រឈម នឹងការកើតជំងឺបេះដូងបានកាន់តែខ្លាំងផងដែរ៕
ប្រភពព័ត៌មាន៖ ទស្សនាវដ្តីប្រជាប្រិយ ឆ្នាំទី៖ ១៥ លេខ៖ ៤៤១
ចេញផ្សាយ៖ ១១-២០ ខែធ្នូ ២០០៨
Followers
Archives
-
▼
2009
(2034)
-
▼
March
(229)
-
▼
Mar 07
(22)
- ចេកផ្ដល់ប្រយោជន៍អ្វីខ្លះ?
- ចេកផ្ដល់ប្រយោជន៍អ្វីខ្លះ?
- អត្ថប្រយោជន៏ផ្លែទំពាំងបាយជូរ
- អត្ថប្រយោជន៏ផ្លែទំពាំងបាយជូរ
- ម៉ាស៊ីនពិនិត្យសុខភាពនៅលើអវកាស នាំមកប្រើនៅ...
- ម៉ាស៊ីនពិនិត្យសុខភាពនៅលើអវកាស នាំមកប្រើនៅ...
- អាហាររក្សាបេះដូង
- អាហាររក្សាបេះដូង
- រឿងកូន៤នាក់មិនបំរើឪពុក
- ផលប្រយោជន៍នៃជីវជាតិ K
- រឿងកូន៤នាក់មិនបំរើឪពុក
- ផលប្រយោជន៍នៃជីវជាតិ K
- ពិធីបេះផ្កាស្លាក្នុងមង្គលការខ្មែរ
- ពិធីបេះផ្កាស្លាក្នុងមង្គលការខ្មែរ
- ៨វិធី ធ្វើឲ្យដេកលក់ស្រួលបាត់កង្វល់
- ផ្លែល្ពៅមានប្រយោជន៍ច្រើនយ៉ាង ចំពោះសុខភាព
- ៨វិធី ធ្វើឲ្យដេកលក់ស្រួលបាត់កង្វល់
- ផ្លែល្ពៅមានប្រយោជន៍ច្រើនយ៉ាង ចំពោះសុខភាព
- ម៉ាស៊ីនពិនិត្យសុខភាពនៅលើអវកាស នាំមកប្រើនៅ...
- ម៉ាស៊ីនពិនិត្យសុខភាពនៅលើអវកាស នាំមកប្រើនៅ...
- ៥វិធីថែជើងឲ្យមានសុវត្ថិភាព នៅរដូវវស្សា
- ៥វិធីថែជើងឲ្យមានសុវត្ថិភាព នៅរដូវវស្សា
-
▼
Mar 07
(22)
-
▼
March
(229)
អាហាររក្សាបេះដូង
Saturday, March 7, 2009Posted by khmerization009 at 1:49 AM
Labels: other texts in khmer
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment