ដើម្បីឲ្យជើងស្អាតមានសុវត្ថិភាពនៅរដូវវស្សាបែបនេះ អ្នកគប្បីធ្វើតាមការណែនាំដូចខាងក្រោម៖
១-មិនត្រូវដើរជើងទទេ : ព្រោះត្រង់កន្លែងដែលទឹកដក់ អាចមានកម្ទេចអំបែងកែវ ដែកគោលឡើងស្នឹមនៅក្នុងនោះ ហើយបើមុតហើយ វានឹងធ្វើឲ្យមេរោគផ្សេងៗចូលមកតាមរយៈមុខរបួសដែលមុតនោះបានដោយ ងាយ។
២-មិនត្រូវដើរអូសជើងក្នុងទឹក : ពេលដើរក្នុងកន្លែងដែលលិចជ្រៅៗ អ្នកគួរតែឈានជើងលើកឲ្យខ្ពស់ៗ ឲ្យប្រអប់ជើងផុតពីទឹក។ ការដើរអូសជើងក្នុងទឹកនឹងធ្វើឲ្យអ្នកដើរយឺត ហើយឱកាសដែលនឹងទទួលមេរោគក៏មានច្រើនដែរ។
៣-ពេលត្រឡប់ដល់កន្លែងសម្រាក : ត្រូវលាងជើងដោយទឹក និងសាប៊ូឲ្យស្អាត ត្រូវលាងត្រង់ចង្វែកជើង និងក្នុងក្រចកឲ្យបានស្អាតល្អ ដើម្បីឲ្យមេរោគដែលអាចជាប់មករបូតចេញ។ បន្ទាប់មកត្រូវលាបម្សៅហុយដើម្បីឲ្យស្បែកស្ងួតស្អាត មិនមានសំណើមអាប់អួ។
៤-បើមានអាការរមាស់ស្បែក : នោះបញ្ជាក់ថា ស្បែករមាស់ដោយសារឆ្លងមេរោគ។ ដូច្នេះអ្នកត្រូវប្រើថ្នាំអង់ទីប៊ីយោទិកលាបបំបាត់រមាស់។ មិនត្រូវអេះរួចទុកចោលទេ ពីព្រោះមេរោគនឹងចូលទៅកាន់រាងកាយយើងតាមរយៈមុខរបួសរលាត់ដែលយើង អេះនោះ។
៥-ធ្វើឲ្យរបស់គ្រប់យ៉ាងស្ងួតល្អ មិនត្រូវប្រើរបស់របរដែលទទឹកទឹក : មិនចំពោះថា ស្បែកជើង ស្រោមជើង កៅអី ពូករថយន្ត កាបូប ពីព្រោះវាអាចនឹងមានមេរោគលាក់បំពួននៅក្នុងរបស់ទាំងនោះ។ ដូច្នេះគួរតែយករបស់របរគ្រប់យ៉ាងដាក់ហាលថ្ងៃឲ្យស្ងួតមុននឹងយក មកប្រើ៕
0 comments:
Post a Comment